លោកជំទាវ មិថុនា ភូថង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វាព្រំដែនអន្តរជាតិចាំយាម


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វាព្រំដែនអន្តរជាតិចាំយាម ដែលភាគីទាំងពីរកោះកុង-ត្រាត នៃប្រទេសទាំងពីរកម្ពុជា-ថៃ បានឯកភាពសម្រេចបិទមិនអនុញ្ញាតអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងសាកសួរសុខទុក្ខមន្ត្រីប្រចាំការនៅចត្តាឡីស័ក និងមន្ត្រីពាក់ព័ន្ធ ដែលប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាមផងដែរ។