សារ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជា អ្នក នាំពាក្យ ក្រសួង សុខាភិបាលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឱ្យ មានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់


ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត ខ្ញុំសុំលេីកដៃសំពះដល់បងប្អូនជនរួមជាតិយេីងទាំងអស់ សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ ហេីយសូមកុំឲ្យមានការរេីសអេីងឱ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឫ ចង់នាំជំងឺមកនោះឡេីយ ។ តែអ្វីដែលសំខាន់ នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឱ្យបាន នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឫក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដេីម។

ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លងវីរុសកូវីដ១៩នេះ ទាំងអស់គ្នា។”