ខិតប័ណ្ណវិធានការកាត់បន្ថយហានិភ័យកូវីដ១៩ដែលជាជំនួយរបស់ UNICEF ចំនួន ៥ ១០០សន្លឹកត្រូវបានបិទផ្សាយតាម សាលាក្រុង ស្រុក ឃុំ សង្កាត់ ទីប្រជុំជនភូមិ និងមូលដ្ឋានសុខាភិបាល


នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានផ្តល់ខិតប័ណ្ណចំនួន ៥១០០សន្លឹក ដល់រដ្ឋបាលខេត្ត ក្នុងការបិទផ្សាយនៅសាលាខេត្ត និងបែងចែកបន្តសម្រាប់បិទផ្សាយនៅសាលាក្រុង ស្រុក ឃុំ សង្កាត់ ទីប្រជុំជនភូមិ និងមូលដ្ឋានសុខាភិបាល ទូទាំងខេត្តសៀមរាប។ ខិតប័ណ្ណទាំងនេះ គឺជាជំនួយរបស់អង្គការ UNICEF ផ្តល់ជូនក្រសួងមហាផ្ទៃ ដើម្បីបែងចែកដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយជូនប្រជាជន។

ជាមួយនឹងការបិទផ្សាយខិតប័ណ្ណនេះ គឺដើម្បីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់​ សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញា​ និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ​ ១១៥​ ។ ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសុមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ៕