ក្រុមការងារជលសាស្រ្ត ក្រសួងធនធានទឹក និងឧតុនិយម បានចុះវាស់ស្ទង់ប្តូរក្តារមៀរវាស់កម្ពស់ទឹកជោរ នាច និងជួសជុលថែទាំឧបករណ៍សម្ភារ ក្នុង ស្ថានីយព្រែកកោះប៉ោរ


នៅថ្ងៃពុធ ២កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារជលសាស្រ្ត ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះវាស់ស្ទង់ប្តូរក្តារមៀរវាស់កម្ពស់ទឹកជោរ នាច និងជួសជុលថែទាំឧបករណ៍សម្ភារ ក្នុង ស្ថានីយព្រែកកោះប៉ោរ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕