ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានដឹកទឹកចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំវាលរេញ


នៅថ្ងៃចន្ទ ១៥រោច ខែផល្គុន ដល់ថ្ងៃពុធ ២កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានដឹកទឹកចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំវាលរេញ បានចំនួន ០៨ឡាន (៨០០០លីត្រ/ឡាន) ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថៃ្ងរបស់ប្រជាពលរដ្ឋក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារដូវប្រាំងនេះ ៕