ឯកឧត្តម​ ទេព​ ងន​ អញ្ជើញ​ជួបសំណេះសំណាលជាមួយអាជ្ញាធរ​ឃុំក្រាំងយ៉ូវ​


ខេត្តកណ្តាល÷យោង​តាម​ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមីនា​ ឆ្នាំ២០២០​ ឯកឧត្តម​ ទេព​ ងន​ អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញ​ជួបសំណេះសំណាលជាមួយអាជ្ញាធរ​ឃុំក្រាំងយ៉ូវ​ ព្រមទាំង​ពន្យល់ណែនាំអំពីរបៀបថែទាំសុខភាព ការអនាម័យ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩។ នាឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភ​នូវទឹកអាល់កុលចំនួន​ ៤,​០០០ដប និងម៉ាស់ចំនួន​ ២,​០០០ ។