យុទ្ធនាការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩


(តាកែវ)៖ អាជ្ញាធរភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ ទូទាំងខេត្តតាកែវ​ និងមានការចូលរួមពីសំណាក់​ ស.ស.យ.ក.​ ខេត្តតាកែវ​ បានបន្តចុះអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនិងមេរោគកូវីដ១៩​ តាមរយៈសកម្មភាព ចុះពិនិត្យសុខភាព​ បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​ និងធ្វេីការផ្សព្វផ្សាយពីវិធាននានាក្នុងការបង្កា​ និងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩(Covid-19) តាមផ្សារ​ ទីប្រជុំជននានា​ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។

បន្ថែមពីនោះ​ ក៏មានការចុះណែនាំដល់បណ្តាឱសថដ្ឋាននានាដេីម្បីកុំឱ្យលក់តម្លេីងថ្លៃហួសហេតុនូវម៉ាស​ និងទឹកអាល់កុលសម្រាប់លាងដៃក្នុងស្ថានភាពនៃការរីករាលដាលជាសកលនៃមេរោគនេះ។