ឯកឧត្តម យឹម លាង ចាត់តំណាងនាំអំណោយសម្តេច សាយ ឈុំ ផ្តល់ម៉ាស់ចំនួន៤កេសស្មើនឹង ៧,២០០ម៉ាស់ និងថវិកា មួយចំនួនដល់សង្កាត់ទាំង៤ ក្នុងខណ្ឌឬស្សីកែវ


(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទី ឯកឧត្តម ហៀ ហ៊ីន ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ តំណាងអោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង នាយរងខុទ្ធកាល័យសម្ដេចវិបុលសេនាភក្ដីសាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជានាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខណ្ឌប្ញស្សីកែវ បាននាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មកប្រគល់ជូន ឯកឧត្តម ជា ពិសី អភិបាល នៃគណ:អភិបាលខណ្ឌឫស្សីកែវ ចែកម៉ាស់ទាំង ៧ សង្កាត់ក្នុងខណ្ឧ័ឫស្សីកែវ ដែលក្នុងមួយកេះមានម៉ាស់ ១៨០០ម៉ាស់ និង ថវិការចំនួន ៥០មុឺនរៀល ក្នុងមួយសង្កាត់ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។