ឯកឧត្តម ម៉ម ឡេងយ៉ានី នាំយកថវិកា និងម៉ាសចំនួន១កេះធំ អំណោយសម្តេច សាយ ឈុំ ជូនដល់រដ្ឋបាលគីឡូម៉ែត្រលេខ ៦


(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាំយកថវិកាចំនួន ៥០០,០០០រៀល និងម៉ាសចំនួន ១កេះធំ ផ្តល់អោយរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ ៦ ។