ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងព្រះរាជអាជ្ញា ត្រូវសហការគ្នាជាមួយនគរបាល និង អាវុធហត្ថ ចុះចាប់ជាបន្ទាន់នូវឧបករណ៍ធ្វើតេស្ត និង ឱសថទាំងឡាយណា ដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដោយមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។
នេះបើយោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ ។
មជ្ឈដ្ឋានមួយចំនួន យល់ថា កាលដែលលោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បង្ហោះឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ នេះ ដោយខ្លួនឯងអាចជាតម្រុយមួយ ផងដែរ ដែលនាំអោយសមត្ថកិច្ចរកឃើញប្រភពដើមនៃអ្នកនាំចូល ឬ លោក ហេង ឡុង មានស្តុកដោយខ្លួនឯង ? ៕