រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាព បញ្ចេញទុនបម្រុង របស់រដ្ឋទៅឲ្យផ្នែក ធនាគារ ឯកជន


ភ្នំពេញ៖ សន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងពិចារណាពិនិត្យលទ្ធភាព បញ្ចេញទុនបម្រុង របស់រដ្ឋប្រមាណ៥ទៅ៦ពាន់លានដុល្លារ ទៅឲ្យផ្នែកធនាគារនិង គ្រឹះស្ថានឯកជន ។