សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនដោយសារពួកគាត់មានវ័យចំណាស់


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនដោយសារពួកគាត់មានវ័យចំណាស់ ជាពិសេសក្នុងដំណាក់កាលកែទម្រង់នេះ រដ្ឋាភិបាល ត្រូវការមន្រ្តីដែលមានភាពរហ័សរហួន និងមានគំនិតច្នៃប្រឌិត។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញធ្វើស​ន្និ​សីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កាលដែលពួកគាត់ឈានដល់វ័យចំណាស់ នោះគឺជាវ័យដែលត្រូវជួបការលំបាកហើយ ហើយក៏ជាវ័យដែលត្រូវការសម្រាកច្រើនដែលជា មូលហេតុអាចធ្វើឱ្យប្រសិទ្ធភាពការងារមានកម្រិត។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការងារនានាតែងមានលក្ខណៈផ្សេងៗពី គ្នាដោយការងារខ្លះតម្រូវឱ្យមានការសម្រាកតិចដើម្បីប្រសិទ្ធភាពការងារដែលប្រការនេះគឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សដែលមានវ័យចំណាស់ជួបការលំបាកផងដែរ៕