ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា អញ្ជើញទៅទស្សនាប្រាសាទបន្ទាយស្រី មុននឹងចាកចេញពីកម្ពុជានៅថ្ងៃនេះ


នៅទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទបន្ទាយស្រី មុននឹងចាកចេញពីកម្ពុជានៅថ្ងៃនេះ។

នៅពេលធ្វើដំណើរតាមផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី លោកប្រធានាធិបតី និងភរិយា បានចុះពិនិត្យមើលកន្លែងរកដូររបស់ប្រជាពលរដ្ឋ និងបានភ្លក្សរសជាតិទឹកត្នោតជូរ ព្រមទាំងបានទិញវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ។

នៅថ្ងៃម្សិលមិញ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទនានា នៅតំបន់អង្គរ កន្លែងធ្វើរូបចម្លាក់បុរាណ Artisan Angkor ក្នុងខេត្តសៀមរាប។

នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូមីយ៉ាន់ម៉ា នឹងធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីធ្វើដំណើរចាកចេញពីទឹកដីកកម្ពុជា ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយមានការជូនដំណើរ ពីសំណាក់ សម្ដេចចៅហ្វាវាំង គង់ សំអុល, រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ៕