អង្គការ JICA បានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ


ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងរមណីយដ្ឋានវត្តភ្នំ គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA បានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដូចខាងក្រោមៈ
១-ដាក់បំពង់លូផ្លូវលេខ៩២ភ្ជាប់ទៅផ្លូវលេខ៤៧ ទំហំមុខកាត់២ម៉ែត្រ ប្រវែង៣៦ម៉ែត្រ
២-ដាក់បំពង់លូនៅផ្លូវលេខ៨៨ ភ្ជាប់ពីផ្លូវលេខ៤៧ ដល់មហាវិថីព្រះស៊ីសុវត្ថិ មុខកាត់ទំហំ២,៣ម៉ែត្រ ប្រវែង២២៧ម៉ែត្រ ដោយប្រើបច្ចេកវិទ្យាថ្មី ខួងរុញដាក់លូ( Blade Jacking ) ដោយសារទីតាំងនេះមានលក្ខណៈតូចចង្អៀត ដែលមិនអាចប្រើគ្រឿងចក្រធំៗជីកដាក់លូបាន ។