ឯកឧត្តម ឌៀង សារុន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងមក


យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី-ហ៊ុន​ សែន ក្រោមការចង្អុរបង្ហាញរបស់ ឯកឧត្តម កិត្តិបណ្ឌិត​ ហុីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានថ្នាក់ជាតិចុះជួយខេត្តកណ្តាល ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ ព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១គណៈពង្រឹងក្រុងតាខ្មៅ​ និងក្រុមការងារ បានអញ្ជើញជាអធិបតីចុះសាកសួរសុខទុក្ខ សំណេះសំណាល និងជួយជួសជុលផ្ទះជូនលោក លឹម មី អាយុ​ ៥៤ឆ្នាំ និងប្រពន្ធ ហ៊ឹម យី មានកូន ៨នាក់ក្នុងបន្ទុក រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ដែលត្រូវបានភ្លើងឆេះផ្ទះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងមក។ ជួសជុលផ្ទះជាន់លើ ជញ្ជាំងថ្ម ប្រក់សង្កសី ទំហំ 7m x 16m ក្នុងឱកាសនេះដែរ ឯកឧត្តម បានចែកជូនចាស់ៗនិងក្មេងៗនៅជុំវិញនោះអស់ថវិកាចំនួន 1,530,000៛ និងបានឧបត្ថម្ភបន្ថែមជូនអ៊ុំស្រី សែម សុខ អាយុ៧០ឆ្នាំ រស់នៅជាមួយចៅៗកំព្រានូវអង្ករ ៥០គីឡូ និងទឹកស៊ីអ៊ីវ១យួរ។