អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជនទូទាំងខេត្ត


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជនទូទាំងខេត្ត ជុំវិញការត្រៀមគ្រាប់ពូជបន្លែកសិកម្ម ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាតឱ្យចំគោលដៅ ខណៈដែរជំងឺឆ្លងកូវីដ១៩ កំពុងរីករាលដាលជាសកល។

កិច្ចប្រជុំនេះ ធ្វើឡើងនៅវេទិកាជួបសំណេះសំណាលប្រជាពលរដ្ឋ ក្នុងសាលាខេត្តពោធី៍សាត់ ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត ក្រុមយុវជនស.ស.យ.ក ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនក្មេងវត្តជាច្រើននាក់ទៀត៕