សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការ គួរសម និងជម្រាបលា


ព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៣ ខែ
មេសា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ឌីមីទ្រី ធ្វីតកូស(Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា… ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា …. ៕