ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននឹងកំពុងប្រេីម៉ាស៊ីនបូមទឹក ដេីម្បីជួយអន្តរាគមន៍បូមនាំទឹកចូលស្ទឹងមង្គលបូរី ជួយប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រេីប្រាស់


នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននឹងកំពុងប្រេីម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង បន្តបូមនាំទឹកពីស្ទឹងសិរីសោភ័ណ ០២គ្រឿង និងបូមចម្លងបន្ត ០២គ្រឿង ដេីម្បីជួយអន្តរាគមន៍បូមនាំទឹកចូលស្ទឹងមង្គលបូរី ជួយប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រេីប្រាស់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕