ក្រសួងអប់រំ ស្នើឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩


ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ធ្វើការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្ណោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ នេះបើតាមលិខិតរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ ដែលអង្គភាពសារព័ត៌មាន CSN Daily ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

វិធានការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំ អះអាងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕