លោក ថេង សុថុល បរិច្ចាគប្រាក់បៀវត្ស ០៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានប្រកាសបរិច្ចាកបៀវត្សប្រចាំខែ ចំនួន០៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩(COVID-19)។

ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ និងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ-១៩ (COVID- 19) ដែលកំពុងរីរាលដាលនាពេលបច្ចុប្បន្ន លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ​ (គិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា) ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ (COVID-19)៕