លោក អ៊ុត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បរិច្ចាគប្រាក់បៀវត្សនួន ៥០ ភាគរយ នៃបៀវត្ស ចំនួន ០៩ខែជួន គណៈកម្មាធិការជាតិប្រយុទ្ធ (COVID -19)


ខេត្តកំពង់ឆ្នាំង  លោក អ៊ុត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបរិច្ចាគប្រាក់បៀវត្បបន្ទាប់ពីកាត់ពន្ធ ចំនួន ៥០ ភាគរយ នៃបៀវត្ស ចំនួន ០៩ខែជួន គណៈកម្មាធិការជាតិប្រយុទ្ធ (COVID -19)។

លោក អ៊ុត សុធា ព្រះរាជអាជ្ញា បានសូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិត សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រឆាំងទៅនឹងជម្ងឺ (COVID-19) ដែលកំពុងបន្តរីករាលដាល     ខ្ញុំ សូមចូលរួមបរិច្ចាគប្រាក់ បន្ទាប់ពីកាត់ពន្ធ ចំនួន ៥០ ភាគរយ នៃបៀវត្ស ចំនួន ០៩ ខែ ដោយគិតចាប់គិតពីខែ មេសា រហូតដល់ខែធ្នូ ឆ្នាំ ២០២០  ជូនគណៈកម្មាធិការ។

លោក អ៊ុត សុធាណ បានឲ្យបង្វែរប្រាក់បៀវត្ស របស់លោក ចូលទៅគនេយ្យ គម្មាធិការ ជាតិប្រយុទ្ធប្រឆាំង (COVID-19) ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងសភាពការណ៍ ជម្ងឺ(COVID-19) កំពុងតែរាតត្បាត នៅជាសកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ ។