ឧត្ដមសេនីយ៍ទោ  សោម  ស៊ុន   ស្ម័គ្រចិត្តបរិច្ចាគបៀវត្សរ៍ថវិកាផ្ទាល់ខ្លួន  ក្នុង១ខែ ចំនួន៤០០,០០០រៀល  រយៈពេល៥ខែ   ជូនដល់គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩


(កំពង់ធំ)៖ ឧត្ដមសេនីយ៍ទោ  សោម  ស៊ុន   មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ  បានបរិច្ចាគថវិកាផ្ទាល់ខ្លួន  ជាប្រាក់បៀវត្ស ប្រចាំខែ  ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ  យោធភូមិភាគ ទី៤  ចំនួន៤០០,០០០រៀល  (បួនរយពាន់ រៀល )  ក្នុងមួយខែ រយៈពេល៥ខែ   ជូនដល់គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩   ដោយទឹកចិត្តស្មោះស្ម័គ្រ   ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល។