អភិបាលខណ្ឌកំបូល ដឹកនាំមន្ត្រីចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទាំង ៧សង្កាត់ ចូលរួមការពារទប់ស្កាត់ជំងឺ កូវីដ១៩


(ភ្នំពេញ)៖ ដើម្បីការពារទប់ស្កាត់ពីវីរុស «កូវីដ១៩» នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា បានដឹកនាំក្រុមការងារសាលាខណ្ឌកំបូល រួមមានលោក លោកស្រីជាអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំមន្ត្រីសាលាខណ្ឌ បែងចែកជា៧ក្រុម សហការជាមួយមន្ត្រីសាលាសង្កាត់ទាំង៧សង្កាត់ និងយុវជន ស.ស.យ.ក ទូរទាំងខណ្ឌ បើកប្រតិបត្តិការផ្សព្វផ្សាយស្តីពីវិធានការណ៍ការពារជំងឺ (Covid-១៩) ជូនដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរក្នុងខណ្ឌកំបូលទាំងមូល។

ការផ្សព្វផ្សាយខាងលើនេះ ដែលមានសង្កាត់រួមមាន៖ សង្តាត់កំបូល,ដឹកនាំដោយ លោក កៀង ល័ក្ស អភិបានរងខណ្ឌ និងលោក គន់ ចាន់សុភារី នាយករងរដ្ឋបាលសាលាខណ្ឌ ។
,សង្តាត់ស្នោរ និងសង្កាត់ឪឡោក៖ដឹកនាំដោយលោកស្រី ទេព កញ្ចនា អភិបាលរងខណ្ឌ និងលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលសាលាខណ្ឌ។,សង្តាត់កន្ទោក៖ដឹកនាំដោយ លោក ហោ វាសនា អភិបាលរងខណ្ឌ,សង្តាត់ភ្លើងឆេះរទេះ៖ ដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌ, សង្តាត់បឹងធំ៖ ដឹកនាំដោយ លោក លឹម ចាន់ដាវុធ នាយករដ្ឋបាលសាលាខណ្ឌ, សង្តាត់ប្រទះឡាង៖ ដឹកនាំដោយ លោក វណ្ណា លីនសច្ចនា ប្រធានការិយាល័យសេដ្ធកិច្ច និងអភិវឌ្ឍសហគមន៍។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានចុះសួរសុខទុកដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងពលករដែលវិលត្រឡប់ពីបរទេស និងដែលបានដាក់ឲ្យនៅដោយឡែករយៈពេល ១៤ ថ្ងៃ តាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកន្លងមក។

ជាលទ្ធផល ប្រជាពលរដ្ឋទាំងនោះ មានសុខភាពប្រក្រតី និងខ្លះទៀតបានអនុវត្តន៍ការដាក់ខ្លួនឯងនៅដោយឡែករយៈពេល១៤ថ្ងៃរួចហើយ និងខ្លះទៀតកំពុងបន្តអនុវត្តន៍៕