លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបមេភូមិ និងសមាជិកភូមិ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីផ្តល់ជូននូវសម្ភារមួយចំនួនទុកប្រើប្រាស់ និងទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩


នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចុះជួបមេភូមិ និងសមាជិកភូមិ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីផ្តល់ជូននូវសម្ភារមួយចំនួនទុកប្រើប្រាស់ និងទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ សម្ភារទាំងនោះរួមមាន៖ក្រមា សាប៊ូលាងដៃ និងប័ណ្ណផ្សព្វផ្សាយព័ត៌មានពីរៀបការពារពីជំងឺកូវីដ១៩ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ។