មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅម៉ោង៩:០០ព្រឹកដល់ ៨:០០យប់ ក្នុងខែមេសានេះ


យោងតាមសេចក្តីជូនដំណឹងរបស់ផ្សារទំនើបអ៊ីអន ស្តីពីការផ្លាស់ប្តូរម៉ោងបម្រើសេវា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថា មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅម៉ោង៩:០០នាទីព្រឹក ដល់ ម៉ោង៨:០០នាទីយប់វិញ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។