ឯកឧត្តម ផាន អូន ចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយនឹងប្រជាពលរដ្ឋក្រីក្រ និងបានណែនាំអោយបន្តចាក់ផ្សាយសារអប់រំ របស់ក្រសួងសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ


នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ផាន អូន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ តំណាងមណ្ឌលសុខភាព និងប្រជាពលរដ្ឋក្រីក្រ តំណាងគ្រួសារក្រីក្រសរុប ៣៥៩គ្រួសារ ស្មើនឹង១១៥២នាក់ ដល់មូលដ្ឋាន និងមណ្ឌលសុខភាពឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ផាន អូន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគរ បានណែនាំដល់មូលដ្ឋាន និងមណ្ឌលសុខភាព បន្តចាក់ផ្សាយសារអប់រំ របស់ក្រសួងសុខាភិបាល បិទផ្ទាំងរូបភាពអប់រំ និងបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីវិធីសាស្ត្រការពារជំងឺកូវីដ១៩ ដោយរក្សាអនាម័យខ្លួនប្រាណ និងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ និង។ បន្ទាប់មកឯកឧត្តមក៏បានចែកជូនក្រម៉ា ចំនួន១១៥២ ម៉ាសក្រណាត់ផលិតផលខ្មែរ ចំនួន ២៥០ម៉ាស សាប៊ូ១០កេស ផ្ទាំងរូបភាពអប់រំ២០០ផ្ទាំង និងឧបត្ថម្ភថវិកាមួយចំនួនជូនមណ្ឌលសុខភាពឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។