អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ផ្តល់សម្ភារៈដល់រដ្ឋបាលស្រុកសណ្តាន់ គ្រប់មណ្ឌលសុខភាព និងគ្រប់រដ្ឋបាលសំរាប់ការពារ មេរោគកូវីដ ១៩


 

(កំពង់ធំ)៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្ស ចុះ ជួយស្រុកសណ្តាន់ បានផ្តល់សម្ភារៈដល់រដ្ឋបាលស្រុកសណ្តាន់ គ្រប់មណ្ឌលសុខភាព និងគ្រប់រដ្ឋបាល នូវសម្ភារៈសំរាប់ការពារ មេរោគកូវីដ ១៩ រួមមាន៖ អាល់កុលដបតូច ចំនួន១២០ពីដុង, អាល់កុលឆៅ ចំនួន១៨ កាន, ដបសម្រាប់ដាក់បាញ់អាល់កុល ចំនួន១២០ដប, ក្រម៉ា ចំនួនក្រម៉ា៥០០, ទឹកសុទ្ធ និងមីចំនួន៧កេះ, និងរបាំងមុខ ចំនួន៧០០ សម្រាប់មន្រ្តីរដ្ឋបាល បងប្អូន អជីវករ និង សម្រាប់បុគ្គលិកបម្រើការងារ នៅក្នុងមណ្ឌលសុខភាពផងដែរ ។