អគ្គលេខាធិការ, អគ្គលេខាធិការរង និងអគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ រដ្ឋសភា បរិច្ចាគប្រាក់បៀវត្ស រយៈពេល៥ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ អគ្គលេខាធិការ, អគ្គលេខាធិការរង និងអគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចាប់ពី៤សែនរៀល ដល់១លានរៀល រយៈពេល៥ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥សែនរៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។

អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម មិត្ត ការ៉េន បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៤សែនរៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។

អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ហង្ស វិចិត្រ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១លានរៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕