ប្រតិភូសាខាសមាគមនារីខេត្តដឹកនាំ ដោយលោកជំទាវ ឯម ប៉ុណ្ណា ផ្តល់អំណោយជាសម្ភារះមួយចំនួន ដែលជាការបរិច្ចាកថវិកាផ្ទាល់របស់លោកជំទាវដើម្បីឧបត្ថមចែកជូនដល់មណ្ឌលសុខភាព ចំនួន៥ ឃុំចំនួន៥ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងស្រុកវាលវែង


(ពោធិ៍សាត់)៖ ដើម្បីរួមចំណែកក្នុងការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគ Covid 19 ដែលកំពុងតែមានសភាពវឹកវរយ៉ាងខ្លាំងខ្លានៅទូទាំងប្រទេស លើពិភពលោកនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ប្រតិភូសាខា សមាគមនារីខេត្តដឹកនាំ ដោយលោកជំទាវឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តសមាគមនារីថ្នាក់កណ្តាល បានចុះយកសម្ភារះមួយចំនួន ដែលជាការបរិច្ចាកថវិកាផ្ទាល់របស់លោកជំទាវដើម្បីឧបត្ថមចែកជូនដល់មណ្ឌលសុខភាព ចំនួន ៥ ឃុំចំនួន៥ ព្រមទាំងភូមិ ចំនួន៤៣ រួមទាំងសាលាស្រុក និង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងស្រុកវាលវែង ដើម្បីប្រើប្រាស ក្នុងសកម្មភាពយុទ្ឋនា ការ ឃោសនា អប់រំ ផ្សព្វ ផ្សាយ និង ប្រ ចាំការក្នុងនោះរួមមាន:

១-ទឹកបរិសុទ្ឋ:២៥០យួរ

២-ក្រម៉ាចំនួន:១៩៧

៣-ម៉ាស់ការពារ:៣៩៤

៤-សាប៊ូម្សៅ:55គីឡូ