លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យទានមួយចំនួនធំ រួមនឹងបច្ច័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន ១២ ស្ថិតនៅក្នុងស្រុកចំនួន០៣ នៃខេត្តស្វាយរៀង


ស្វាយរៀង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីប្រគល់ផ្ទះទេវតាចំនួន ០៣ខ្នងជូនទុរគតជន ចាស់ជរាគ្មានទីពឹងរួចមក លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យទានមួយចំនួនធំ រួមនឹងបច្ច័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន ១២ ស្ថិតនៅក្នុងស្រុកចំនួន០៣ នៃខេត្តស្វាយរៀង។
១-ប្រគេនជូនចំនួន០៤វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តត្រពាំងបន្ទាយថ្មី ស្ថិតនៅឃុំគ្រោះ ស្រុករមាសហែក ខេត្តស្វាយរៀង។
២-ប្រគេនជូនចំនួន០៣វត្ត ដែលប្រារព្ធធ្វើនៅទីតាំងវត្តពោធិមុនីឧត្តម ហៅវត្តតាចេក ស្ថិតនៅឃុំល្វាចេក ស្រុករំដួល ខេត្តស្វាយរៀង។
៣-ប្រគេនជូនចំនួន០៥វត្ត ដែលប្រារព្ធធ្វើនៅទីតាំងវត្តកោសារារាម ហៅវត្តថ្មី ស្ថិតនៅភូមិលាចឈូក ឃុំគោគព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
អំណោយទេយ្យទានប្រគេនជូនវត្តនីមួយៗរួមមាន៖ អង្ករ១តោន, ត្រីខ១កេសធំ, ស្ករស៥គីឡូក្រាម, ប៊ីចេង៥គីឡូក្រាម, ទឹកត្រី២យួរ, ទឹកសុីអុីវ២យួរ, ទឹកផ្លែឈើ១០កេស, ទឹកដោះគោខាប់២កេសធំ, តែ២គីឡូក្រាម, មី៣កេសធំ, ថ្នាំពេទ្យ១កេស, កាហ្វេ២កញ្ចប់ធំ, សាប៊ូ៦០ដុំ, ជែលលាងដៃ១កេស,ថវិកាចំនួន១លានរៀល និងបច្ច័យសប្បុរសជនចំនួន ៤លានរៀលសម្រាប់វត្តទាំង១២ផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ទៅកាន់លោកយាយ លោកតា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់ពីសុខភាព ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតក្បាតជាសកល និងប្រទេសកម្ពុជាយើងផងដែរ។