អាជ្ញាធរជាតិអប្សរាទទួលអំណោយពីសប្បុរសជន ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩


នារសៀលថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២០​ នេះ​ ឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ហង់​ ពៅ​ អគ្គនាយកអាជ្ញាធរជាតិអប្សរា​ បានទទួលអំណោយពីលោក​ ហែម​ ហេម៉ា​ ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត​
ដែលមានសមានចិត្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ (COVID-19)​។​ សម្ភារដែលទទួលបានរួមមាន​៖​ ជែល​លាងដៃសម្លាប់មេរោគ​ចំនួន​ ៦០លីត្រ​ សាប៊ូលាងដៃ​ ៤០លីត្រ​ សាប៊ូដប​ ៦០០​ ដប​ សាប៊ូកញ្ចប់(សំអាតទូទៅ)​ ១៦០​ កញ្ចប់​ និងសាប៊ូម្សៅ ០២​ បាវធំ។
ក្នុងឱកាសនោះ​ ឯកឧត្តមអគ្គនាយក​រង​ បានកោតសរសេីរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត​ ដែលបានលះបង់ទ្រព្យធនផ្ទាល់ខ្លួន​ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកាចសាហាវនេះ​ជាមួយនឹងអាជ្ញាធរជាតិអប្សរា​ ហេីយធានាពាំនាំនូវអំណោយទាំងអស់នេះចែកជូនដល់ដៃបងប្អូនកម្មករបុគ្គលិកដែលកំពុងមានភាពខ្វះខាត​ និងកំពុងបំពេញការងារនៅក្នុងរមណីយដ្ឋានអង្គរ​ ព្រមទាំងប្រេីប្រាស់ក្នុងការលាងសម្អាតកន្លែងផ្តល់សេវាកម្មទេសចរណ៍ផងដែរ។