ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់៧៥នាក់ ស្មើនឹងជាង៦០ភាគរយនៃចំនួនឆ្លងសរុប


 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា នេះ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនដល់៧៥នាក់ ដែលស្មើនឹងជាង ៦២,៥០ភាគរយ នៃចំនួនអ្នកឆ្លងសរុប។ ចំនួនអ្នកជាសះស្បើយ ដែលកើនដល់ ៧៥នាក់នេះ បន្ទាប់ពីក្រសួងបានធ្វើតេស្តរកឃើញអ្នកជាសះស្បើយថ្មី ចំនួន ៣ករណី។
របាយការណ៍ពីក្រសួងសុខាភិបាលដដែល បានបញ្ជាក់ទៀតថា រហូតម៉ោង​ ៨:៣០ព្រឹក ថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ២០២០​ កម្ពុជារកឃេីញអ្នកជំងឺកូវីដ-១៩ ១ករណីថ្មី គឺជាស្រ្តីជនជាតិចិនប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ជាសរុបប្រទេសយេីងមានចំនួន​ ១២០ករណី​​។ កម្ពុជាពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។