ឯកឧត្តម អ៊ុ រាត្រី ចុះលើកទឹកចិត្តកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កំពុងយកចិត្តទុកបំពេញភារកិច្ចត្រួតពិនិត្យការធ្វើដំណើរគោលដៅព្រំប្រទល់ខេត្ត និងខេត្ត


 

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ មេសា ឆ្នាំ២០២០ បានអញ្ជើញចុះលើកទឹកចិត្តកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កំពុងយកចិត្តទុកបំពេញភារកិច្ចត្រួតពិនិត្យការធ្វើដំណើរគោលដៅព្រំប្រទល់ខេត្ត និងខេត្ត ក្នុងភូមិសាស្ត្រស្រុកថ្មពួក ស្រុកភ្នំស្រុក និងព្រះនេត្រព្រះ ដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋទូទៅចៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

សកម្មភាពនៃការត្រួតពិនិត្យទាំងនេះ ត្រូវបានអនុវត្តតាមបទបញ្ជាបន្ទាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស គោលបំណង ទប់ស្កាត់ ការ រាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេស ចំពោះមុខក្នុងពេលបច្ចុប្បន្ន ដើម្បីទប់ស្កាត់មិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ ដំណាក់កាលនៃការឆ្លងរាលដាលដល់ប្រជាជនក្នុងសហគមន៍ ។

ក្នុងសកម្មភាព នេះដែរកម្លាំងសមត្ថកិច្ចបាន ធ្វើការត្រួតពិនិត្យដោយអនុវត្តតាមខ្លឹមសានៃបទបញ្ជារបស់រាជរដ្ឋាភិបាលទាំងស្រុងទៅលើអ្នក ដែលបន្តការធ្វើដំណើរនៅតាមបណ្តាច្រកចេញចូលទូទាំងខេត្តផង ក៏ដូចជាការជួបជុំប្រមូលផ្តុំផឹកស៊ីសប្បាយនៅ តាមរម្មណីយដ្ឋានឬតំបន់ទេសចរណ៍នានាផងដែរដែលសកម្មភាពមួយនេះ ដែលបានធ្វើអោយមតិមហាជនជាច្រើន បានសម្តែងការគាំទ្រនិងវាយតម្លៃថាជាវិធីសាស្ត្រដ៏ល្អប្រពៃរបស់រាជរដ្ឋាភិបាលក្នុង ការ ទប់ស្កាត់ការរាតដាលនៃជំងឺកូវីដ១៩។

ជាការលើកទឹកចិត្តដល់ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ លោក អ៊ុ រាត្រី បានផ្តល់ថវិកាឧបត្ថម្ភរួមមាន៖
១. កងកម្លាំង ត្រួតពិនិត្យគោលដៅផ្លូវលេខ៥៨ ( បន្ទាយមានជ័យ-ឧត្តរមានជ័យ) ថវិកា ៦០ម៉ឺនរៀល

២. កម្លាំងត្រួតពិនិត្យផ្លូវលេខ៥៦ (បន្ទាយមានជ័យ-ឧត្តរមានជ័យ) កម្លាំងនគរបាល ថវិកា ៦០មឺនរៀល ,កម្លាំងកងរាជអាវុធហត្ថ ៣០ម៉ឺនរៀល

៣. កម្លាំងត្រួតពិនិត្យ (ខេត្តបន្ទាយមានជ័យ-សៀមរាប) កម្លាំងកងរាជអាវុធហត្ថថវិកា ម៉ឺនរៀល ,កម្លាំងនគរបាល ៦០ម៉ឺនរៀល ។