ថ្នាក់ដឹកនាំខេត្តកំពង់ចាម បន្តចុះពិនិត្យកម្លាំងតាមគោលដៅ ព្រំប្រទល់រវាងខេត្ត និងខេត្ត


កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ នៅរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០ បានបន្តចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅ ព្រំប្រទល់រវាងខេត្តនិងខេត្ត ដើម្បី អនុវត្ត តាមបទបញ្ជា របស់រាជរដ្ឋាភិបាល លើទីតាំងចំនួនបី ក្នុងស្រុកជើងព្រៃ និង ស្រុកចំការលើ មានដូចជា

ទី១. គោលដៅព្រំប្រទល់ រវាងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតាំង គោកខេត្តកំពង់ធំ។

ទី២. គោលដៅព្រំប្រទល់ រវាងស្រុក ចំការលើ ខេត្តកំពង់ចាម និងស្រុកតាំងគោក ខេត្តកំពង់ធំ។

ទី៣. គោលដៅព្រំប្រទល់ រវាងស្រុកចំ ការលើ ខេត្តកំពង់ចាម និងស្រុកបារាយ ណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសបំពេញបេសកកម្មដ៏សំខាន់នេះ លោក អ៊ុន ចាន់ដា បានជួបសំណេះ សំណាលជាមួយកងកម្លាំង រក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅ ក៏ដូចជាការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំ ឲ្យប្រជាពលរដ្ឋបានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចេញ ឲ្យ អជ្ញាធរ មាន សមត្ថកិច្ច អនុវត្តជាបន្ទាន់ ក្នុងគោលបំណងទប់ ស្កាត់ នៃការរីករាលដាលជម្ងឺ កូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុតពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋយើង។