លោកជំទាវ ចឹក ហេងអំពាវនាវទៅកាន់ពលរដ្ឋទាំងអស់ខិតខំថែររក្សាសុខភាព ត្រូវមានអនាម័យ


ព្រះវិហារ៖ លោកជំទាវចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានមានប្រសាសន៍ថា ដើម្បីចូលរួមនៅក្នុងការការពារទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID-19 សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្តថែរក្សាការពារសុខភាព ត្រូវមានអនាម័យ និងលាងដៃឲ្យបានជាប់ជាប្រចាំ ជាមួយនឹងសាប៊ូ ឬសទឹកអាល់កុល ។

ការអំពាវនាវរបស់លោកជំទាវ ចឹក ហេង បានលើកឡើងនៅក្នុងដំណើរអញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ ។

នៅក្នុងឱកាសផ្តល់អំណោយនោះដែរលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានកាកបាទ ក្រហមកម្ពុជា ។

សូមជម្រាបថា៖ សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, សាប៊ូ ១ដុំ, ផ្ទាំងរូបភាពផ្សព្វផ្សាយពីរបៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ម្នាក់មួយសន្លឹកផងដែរ ៕