ពិធីកិច្ចពិគ្រោះយោបល់រវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់


នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំពិធីកិច្ចពិគ្រោះយោបល់រវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ស្តីអំពី ជម្រុញស្រ្តីចូលរួមជ្រើសរើសអ្នកដឹកនាំឃុំ សង្កាត់ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ក្រុមសមាជិកាព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង នៅសណ្ឋាគាររស្មីពេជ្យ ខេត្តស្ទឹងត្រែង។