អនុសាខាសមាគមនារីកម្ពុជា ខណ្ឌឫស្សីកែវ អញ្ជើញទៅសួរសុខទុក្ខ ឯកឩត្តម ហ៊ឺម ឆែម ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ


(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​  ត្រូវនឹង  ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ អនុសាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព​  និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ​ ដឹកនាំដោយលោកជំទាវ​ អាន​ ផល្លា​ ជាប្រធាន​ រួមដំណើរជាមួយ​លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ អញ្ជើញចូលរួមជាកិត្តិយសដោយ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានការងារចុះជួយខណ្ឌប្ញស្សីកែវ អញ្ជើញទៅសួរសុខទុក្ខ ឯកឩត្តម ហ៊ឺម ឆែម អតីតរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅគេហដ្ឋានរបស់ឯកឩត្តមផ្ទាល់ ។

ក្នុងឱកាសនោះ លោកជំទាវ សូមជូនពរឯកឧត្តម ទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ទទួលបាននូវសុខភាពល្អបរិ បូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។