អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ ផ្លូវ៦០ម៉ែត្រ


កំណាត់ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចរង្វង់មូលអប្សរាមកផ្លូវជាតិលេខ៦ មានប្រវែង ១៧៩៥ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេទ AC ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើការ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ រហូត មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ សម្រេចការជួសជុលកែលម្អទាំងស្រុងរួចរាល់ហើយ។

កំណាត់ផ្លូវនេះគឺជាផ្នែកមួយនៃការភ្ជាប់រមណីយដ្ឋានអង្គរមកក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ និងមានតួនាទីសំខាន់ក្នុងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។ នេះជាសមិទ្ធផលមួយក្នុង ចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត ដែលអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលកែលម្អហេដ្ឋារចនា សម្ពន្ធទាំងក្នុងនិងក្រៅតំបន់ការពារនៃរមណីយដ្ឋានអង្គរ ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ