ក្រុមការងារព្រៃឈើកំពុងកាត់ដកហូតដើមឈើដែលដួលរលំដោយសារខ្យល់កន្រ្តាក់ក្នុងរមណីយដ្ឋានអង្គរ


ដើមឈើមួយចំនួន បានដួលរលំក្នុងបរិវេណប្រាសាទតាព្រហ្ម និងទីកន្លែងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់កន្រា្ដក់នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ ការដួលរលំដើមឈើនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រាសាទ ឬអាយុជីវិតណាមួយឡើយ។ បច្ចុប្បន្នក្រុមការងារកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បាននិងកំពុងចុះកាត់ និងសម្អាតដកហូតដើមឈើទាំងនោះចេញពីបរិវេណជុំវិញប្រាសាទ។ កន្លងមកក្រុមការងារកាត់ក្រីមែកឈើ តែងចុះអនុវត្តន៍ការងារកាត់ក្រីជាប្រចាំ ដើម្បីរក្សាតុល្យភាពលំនឹងនៃដើមឈើ ធ្វើយ៉ាងណាទប់ស្កាត់ហានិភ័យខ្លាចមានករណីដួលរលំដូចនៅពេលនេះ៕