មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការគ្នាលុបបំបាត់សំបុកមាន់


នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមមន្ត្រីថែទាំផ្លូវថ្នល់(កងគ្រឿងចក្រធុនធ្ងន់) និងក្រុមមន្ត្រីម៉ូតូកង់បី របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការគ្នាលុបបំបាត់សំបុកមាន់ ស្នាមស្រុតប៉ោង និងការងារសម្អាតរុក្ខជាតិតាមបង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព សង្ខាងផ្លូវ និងសំអាតស្ពាន លើកំណាត់ផ្លូវជាតិលេខ ៦៤ ក្នុងភូមិសាស្រ្តស្រុកគូលែន ខេត្តព្រះវិហារ
– សំអាតរុក្ខជាតិតាមស្ពានបាន ០៨ ស្ពាន
– ការងារកាត់ស្មៅចាប់ពី PK ៦១+៣៣០ ដល់ PK ១០០+០០០
– ការងារលាបថ្នាំបង្គោលសុវត្ថិភាពតាមស្តង់ដារក្រសួងសម្រេចបាន ១៨៨ បង្គោល
– ការងារលុបសំបុកមាន់ ស្រុតប៉ោង សម្រេចបាន ២៤២ ម៉ែត្រការេ ។