ឯកឧត្តមអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលក្រុងខេត្តព្រះវិហារ


(ព្រះវិហារ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលរងក្រុង និងមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត ។

ឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យក្រុមប្រឹក្សាគណៈអភិបាល ត្រូវរួមសហការឲ្យបានជិតស្និតក្នុងការបំពេញ ការងារប្រចាំថ្ងៃរបស់ខ្លួនជាពិសេសត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖

១/ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ( COVID-19 )ដែលកំពុងរីករាលដាលនៅក្នុងពិភពលោក ជាពិសេសត្រូវធ្វើការផ្សព្វ ផ្សាយអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងបានច្បាស់លាស់អំពីវិធីបង្ការ និងការពារការ រីករាលដាលវីរុសកូវីដ ១៩ នៅក្នុងខេត្តព្រះវិហារយើងនេះ ។

២/ ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឲ្យបានល្អប្រសើរ ។

៣/ បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងក្រុងព្រះវិហារ ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណសម្បត្តិទាំង០៩នៃគោលនយោបាយឃុំ ភូមិមានសុវត្ថិភាព។

៤/ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើខុសច្បាប់ ពិសេសការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ ការប្រើ ប្រាស់ប្រភេទឈើនេះគ្រប់រូបភាព។

៥/អំពីសកម្មភាពនានាពាក់ព័ន្ធសណ្តាប់ធ្នាប់សាធារណៈត្រូវបន្តយកចិត្ត ទុកដាក់រៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យដូចជាការប្រើប្រាស់ផ្លូវ ចិញ្ជើមផ្លូវសាធារណៈ ការគ្រប់គ្រង ការសាងសង់ ការរៀបចំសណ្តាប់ធ្នាប់អគាររដ្ឋ បាល ពិសេសអនាម័យក្នុង និងជុំវិញផ្សារ ។

៦/ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឲ្យមាន វឌ្ឍនភាពតាមផែនការកំណត់។ចំពោះមន្រ្តី ដែលទើបទទួលបានការតែងតាំង ជាអភិបាលក្រុងព្រះវិហារត្រូវ៖ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងមានការទទួល ខុសត្រូវខ្ពស់។រៀបចំលក្ខណសម្បត្តិនានា ដើម្បីឲ្យការអនុវត្តមុខងាររបស់ខ្លួន បានសមស្រប ជាថ្នាក់ដឹកនាំ និងជាគំរូសម្រាប់មន្រ្តីក្រោមឳវាទ។កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឲ្យបានពេញ លេញ ដើម្បីជួយការងារ រដ្ឋបាលក្រុងឲ្យកាន់តែល្អប្រសើរថែមទៀត។ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺ ទំនាក់ ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត ក្រុង ស្រុក។

៧ /ដើម្បីអនុវត្តសម្រេចបាននូវអនុសាសន៍ខាងលើនេះ អភិបាលក្រុង ព្រះវិហារ ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការ បែងចែក ភារ កិច្ច ដែល បាន កំណត់ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ។