អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរកដំណោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ


ព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរកដំណោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីការជួបពិភាក្សា ឯកឧត្តម អភិបាលខេត្ត បានបន្តចុះពិនិត្យមើលស្ថានភាពទឹកនៅតាមផ្ទះប្រជាពលរដ្ឋ និងចុះពិនិត្យអាងស្តុកទឹកផងដែរ ខណៈគ្រឿងចក្រកំពុងបន្តកាយស្តាររាល់ថ្ងៃ។ ឯកឧត្តម បានណែនាំក្រុមហ៊ុនផលិតទឹកស្អាតពង្រីកអាងទឹកឱ្យបានធំ និងជ្រៅជាងមុនដើម្បីរក្សាទឹកបានច្រើន ធានាការប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសិប្បកម្ម និងឧស្សាហកម្ម និងមន្ទីរធនធាន និងឧតុនិយមទឹកផងដែរ ដើម្បីធ្វើកិច្ចការនេះឱ្យទទួលបានប្រសិទ្ធិផល។ទន្ទឹមនេះឯកឧត្តម ក៏បានព្រមានរុះរើលែងឱ្យធ្វើអាជីវកម្មប្រសិនណាឆ្នាំក្រោយនៅតែមានបញ្ហាខ្វះខាតដដែលៗដូច្នេះទៀត បើទោះជាមានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ។