វរសេនីយ៍ឯក រឿន សារ៉ុន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បរិច្ចាគប្រាក់៥សែនរៀល ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ វរសេនីយ៍ឯក រឿន សារ៉ុន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បានប្រកាសបរិច្ចាគប្រាក់របស់ខ្លួនចំនួន៥សែនរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕