ក្រុង ស្រុកទាំង០៨ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារសម្រាប់ត្រៀមទទួលពិនិត្យ សម្រាកនិងដាក់ដោយឡែកចំពោះប្រជាពលរដ្ឋសង្ស័យឆ្លងកូវី១៩


 

(ព្រះវិហារ)៖ នារសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឯកស័ក ព ស២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីពិធីចែកសម្ភារមុង ភួយ ខ្នើយ និងគ្រែដែកចល័ត ជូនដល់ក្រុង ស្រុកទាំង០៨ សម្រាប់ត្រៀមទទួលពិនិត្យ សម្រាក និងដាក់ដោយឡែកចំពោះប្រជាពលរដ្ឋដែលសង្ស័យថាមានឆ្លងវីរុសកូវីដ១៩ នៅតាមបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត អភិបាលស្រុកទាំងអស់ នៅសាលាខេត្តព្រះវិហារ ។