ថ្នាក់ដឹកនាំខេត្តសៀមរាប និងយុវជននាំយកអំណោយ របស់រដ្ឋបាលខេត្ត និងសប្បុរសជនជូនដល់អាជ្ញាធរភូមិ ក្នុងស្រុកបន្ទាយស្រី


(សៀមរាប)៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០​ លោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្ត ឯកឧត្តម សួស​ សុខចាន់​សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ អុឹង​ ហឿន​ ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក​ តំណាង​ ស​ ស​ យ​ ក​ និងអាជ្ញាធរឃុំ បាននាំយកអំណោយជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងភូមិចំនួន​ ៣​ រួមមាន​ ភូមិប្រីយ៍​ ភូមិកកោះជ្រុំ​ និងភូមិបន្ទាយស្រី​ ក្នុងស្រុកបន្ទាយស្រី។

ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។​ ក្នុងឱកាសនោះផងដែរ​ លោក​ អភិបាលរងខេត្ត​ បានចុះពិនិត្យទីតាំងចត្តឡីស័ក​ក្នុងស្រុកបន្ទាយស្រី​ និងសួរសុខទុក្ខ​ប្រជាពលរដ្ឋមួយគ្រួសារមានចំនួន​ ៣នាក់​ ប្តីប្រពន្ធ​ និងកូន​ ត្រូវបានដាក់អោយនៅដោយឡែកនៅចត្តឡីស័កចំនួន​ ១៤ថ្ងៃ​ ដែលទេីបត្រឡប់មកពីប្រទេសថៃ៕

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ ម៉ាស់ សាប៊ូលាងដៃ ១២ដុំ និងថវិកា ១០មុឺនរៀល។ សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ៕