ឯកឧត្តម អភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងយាមការនៅតាមព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ


(សៀមរាប)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាបអញ្ជើញចុះសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងដែលបានយាមការនៅតាមព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាមួយស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ជាមួយនឹងការចុះសួរសុខទុក្ខនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ត្រូវជៀសវាងដាច់ខាតចំពោះអំពើហិង្សា។ ម្យ៉ាងទៀត ត្រូវណែនាំដល់ពួគកាត់អំពីបញ្ហាជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងរាតត្បាតជាសកលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំងអស់ដែលបានខិតខំក្នុងការបំពេញភារកិច្ចនេះនិងបានឧបត្ថម្ភដល់កងកម្លាំងប្រចាំព្រំប្រទល់បន្ទាយមានជ័យ ២លាន និងព្រំប្រទល់ឧត្តរមានជ័យ ១លានដែលជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម អភិបាលខេត្ត៕