បន្ទាប់ពីការចេញផ្សាយកាសែត«ច​លនាសង្គម»ក្រសួងក​សិកម្មសូមធ្វើកា​របកស្រាយ


បន្ទាប់ពីការចេញផ្សាយរបស់កាសែត«ចលនាសង្គម»ដែលមានចំណងជើងថា«ប្រជាពលរដ្ឋអំពាវនាវដល់អភិបាលខេត្តកំពង់ធំ លោក​ សុខ លូ គួរតែ​មានចំ​ណាត់ការទៅលើ​មន្ត្រីផ្នែក​សង្កាត់​រដ្ឋបាល​ជលផល និងប្រធាន​សហគមន៍នេ​សាទ ផាត់សណ្ដាយ ខណៈ​បង្កើតឲ្យ​មានបទល្មើសរុញ និងឆ​ក់នៅក្នុងតំ​បន់អភិរក្ស»។

ក្រសួងកសិកម្មសូមធើ្វឆ្លើយតបមកវិញថាសូមអស់លោកសារព័ត៌មានទាំង០៣ស្ថាប័នខាងក្រោមនេះ៖

បញ្ឈប់នូវការលាបពណ៌និងបំភ្លៃព័ត៌មានខុសការពិតនិងសូមធ្វើការបកស្រាយកែតម្រូវអត្ថបទ ដែលខ្លួនបានចុះផ្សាយនៅថ្ងៃទី០៨ ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជាបន្ទាន់។ មួយវិញទៀតក៏សូមបញ្ឈប់នូវមុខជំនួញមិនសូវថ្លៃថ្នូរនេះតទៅទៀតទៅ ។

ជាមួយគ្នានេះដែរ ខ្ញុំបាទសូមបញ្ជាក់ជូនសារធារណៈជនឲ្យបានជ្រាបថានៅកន្លែងអភិរក្សត្រីមេពូជផាត់សណ្តាយនេះ មានស្នាក់ការ ដែលមានមន្រ្តីជំនាញជលផលនិងសហគមន៍ ប្រចាំការនិងចុះល្បាតជាប្រចាំនិង យ៉ាងសកម្មប្រកបដោយគ្រោះថ្នាក់បំផុត ចំនួន ០៣ គឺ ទី០១៖ ស្នាក់ការផ្នែកជលផលផាត់សណ្តាយ ទី០២៖បស្នាក់ការសង្កាត់ជលផលកំពង់ស្វាយក្រោម និងទី០៣៖ ស្នាក់ការសហគមន៍នេសាទផាត់សណ្តាយ។ប្រជាពលរដ្ឋអំពាវនាវដល់អភិបាលខេត្តកំពង់ធំលោក​សុខលូគួរតែ​មានចំ​ណាត់ការទៅលើ​មន្ត្រីផ្នែក​សង្កាត់​រដ្ឋបាល​ជលផលនិងប្រធាន​សហគមន៍នេ​សាទផាត់សណ្ដាយខណៈ​បង្កើតឲ្យ​មានបទល្មើសរុញនិងឆ​ក់នៅក្នុងតំ​បន់អភិរក្ស។