អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមកិច្ចដឹកនាំ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល


រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមកិច្ចដឹកនាំ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរវាជមាតាជាតិខ្មែរ យាងមកកាន់ខេត្តសៀមរាប និងចុះពិនិត្យទីតាំងសម្រាប់ការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តស្វាយដង្គុំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕