ចៅសង្កាត់ និងមេប៉ុស្តិ៍ សង្កាត់បឹងទំពុន១ ចុះណែនាំដល់ម្ចាស់ផ្ទះសំណាក់ ផ្ទះខុនដូរ និងម្ចាស់បន្ទប់ជួល នៅក្នុងមូលដ្ឋាន ជួយពន្យល់ដល់ឲ្យពលរដ្ឋមកពីលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ លាងសំអាតដៃ ហើយប្រើប្រាស់ជែល ឲ្យបានខ្ជាប់ខ្ជួនតាមខ្លួន


 

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានមួយថ្ងៃ លោក សួស សារិន ចៅសង្កាត់ នឹងលោក ឈឹន ចំរើន មេប៉ុស្តិ៍សង្កាត់បឹងទំពុនទីមួយ ចុះសួរសុខទុក្ខប្រជាពលរដ្ធ នៅក្នុងមូលដ្ឋាន
ដល់ម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះខុនដូរ និងតាមម្ចាស់ផ្ទះបន្ទប់ជួល ពន្យល់ឲ្យពួកគាត់ជួយណែនាំបន្ត ទៅឲ្យប្រជា
ពលរដ្ឋដែលស្នាក់នៅ ទីតាំងរបស់ពួកគាត់នោះ អនុវត្តន៌តាមការណែនាំទាំងនេះ ។

លោក សួស សារិន បានណែនាំដល់ម្ចាស់ផ្ទះទាំងនោះថា ជាហានីភ័យមួយ គឺយើងមិនអាចដឹងខ្លួនមុននោះទេ
យ៉ាងណាមិញ ប្រជាពលរដ្ឋដែលពួកគាត់ស្នាក់នៅតាមផ្ទះរបស់បងប្អូន ជាក់ស្តែងប្រសិនពួកគាត់មកពីលេង ស្រុកកំណើតវិញក្នុងឧិកាសចូលឆ្នាំប្រពៃនីខ្មែរនេះ គឺសុំឲ្យបងប្អូនជាម្ចាស់មូលដ្ឋានដែលជួលឲ្យនេះ ជួយណែ នាំបន្ត សូមឲ្យពួកគាត់លាងសំអាតដៃទៅនឹងសាប៊ូ និងអាកុល ហើយជាពិសេសនោះ គែត្រូវដាក់ជែលលាងដៃ តាមខ្លួនផង ដើម្បីសេចក្តីសុខសាន្ត របស់យើងទាំងអស់គ្នា ។

ក្នុងនោះដែរប្រសិនបើមានករណីពលរដ្ឋរូបណាដែលស្នាក់នៅ មានអាការៈក្តៅខ្លួន កំដៅចាប់ពី ៣៧ ចុច៨ អង្សាឡើងទៅ បងប្អូនម្ចាស់ទីតាំងត្រូវរាយការណ៌ទៅមូលដ្ឋានប៉ុស្តិ៍នគរបាល ឬក៏សង្កាត់ ដើម្បីជួយមានចំណាត់ ការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ងាយស្រួលយកពួកគាត់ទាំងនោះទៅថែទាំទុកដាច់ដោយឡែក ការពារករណីឆ្លង វីរុសកូវីដ១៩ ជា យៈថា ហេតុ ៕