រដ្ឋមន្ត្រីក្រសួងព័ត៌មាន​លើកឡើងថា អ្នកកាត់យកតែសំដីដើម សំដីកន្ទុយរបស់សម្តេចតេជោមកផ្សាយ ជាអ្នកមិនទាន់ចេះសរសេរអត្ថបទ ឬ មួយមានគំនិតអាក្រក់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌​ បានលើកឡើងថា អ្នកកាត់សំដីដើម សំដីកន្ទុយរបស់សម្តេចតេជោ ជាអ្នកមិនទាន់ចេះសរសេរអត្ថបទ ឬមួយមានគំនិតអាក្រក់ណាមួយ។

យោងទៅតាមបណ្តាញសង្កមហ្វេសប៊ុករបស់រដ្ឋមន្ត្រីខាងលើ បានលើកឡើងថា  ឃើញអ្នកបង្ហោះពាក្យថា «បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត» ដោយសំអាងថាជាពាក្យរបស់សម្តេចតេជោ ។ តាមពិត​ អ្នកស្រង់សំដីមួយឃ្លានេះមកផ្សាយ គឺ​ ឬមួយមិនទាន់ចេះសរសេរអត្ថបទ ឬ មួយមានគំនិតអាក្រក់ ។ ព្រោះគេនាំគ្នា កាត់សំដីដើម សំដីកន្ទុយ ដកតែមួយឃ្លាពីបរិបទទាំងមូលដែលជជែកគ្នា ។»

លោក បានបន្ថែមទៀតថា សំដីមួយឃ្លានេះ គឺនិយាយពីលក្ខខណ្ឌដែលរដ្ឋអាចជួយអ្នកស្ថិតក្នុងភាពក្រីក្រ តាមប្រព័ន្ធសំណាញ់សន្តិសុខសង្គម ដែលរដ្ឋមានគោលការណ៍ជួយអ្នកក្រីក្រមួយចំនួន ។​ តែក្នុងនិយមន័យ «ក្រីក្រ»ដែលបានកំណត់ក្នុងការងារជំរឿនកន្លងមក មានម៉ូតូ មិនអាចរាប់បញ្ចូលក្នុងស្ថានភាព«ក្រីក្រ»បានទេ ។​ នេះជាអត្ថន័យដែលសម្តេចចង់បញ្ជាក់ ក្នុងពេលដែលលោកក៏បានលើកឡើងអោយបង្វែរមុខរបរក្នុងស្ថានភាពកូវីដ១៩ ដោយមិនត្រូវទាមទារអោយរដ្ឋ «ត្រូវតែ» រ៉ាប់រងគ្រប់បែបយ៉ាងនោះឡើយ ។

ទាក់ទិននឹងករណីខាងលើនោះ នាពេលថ្មីៗនេះក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕